ថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
បើពិតដូចគេថា មន្រ្តីជំនាញខេត្តកែប បណ្ដែបណ្ដោយអោយសាងសង់ បំពានលិខិតអនុញាតិតាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ មិនព្រមហាមឃាត់ មន្ត្រីប្រភេទនេះគួរតែដកចោលទៅ....
Sat,04 January 2020 (Time 03:04 PM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 148នាក់)


ខេត្តកែប÷ បើតាមសេចក្តីរាយការណ៍មកពីខេត្តកែបអគារដែលបានរលំសង្កត់មនុស្សស្លាប់និងរបួសជាច្រើននោះ ត្រូវបានមន្ទីររៀបចំដែនដី នគរូបនីយកម្ម​ សំណង់​ និងសុរិយោដី ខេត្តកែបប​ រកឃេីញកំហុសសាងសង់ខុសលិខិតអនុញ្ញាតតាំងពីថ្ងៃទី៥ ខែធ្នូ ២០១៩​ មកម្ល៉េះ ហេតុអ្វីមិនបញ្ឈប់ការសាងសង់ បែរជាបណ្តែតបណ្តោយ អោយសាងសង់រហូតដល់មានការបាក់រលំសង្កត់បណ្តាលឲ្យមានមនុស្សជាច្រើននាក់ស្លាប់និងរងរបួសជាច្រើនដូច្នេះ ? 

តាមសេចក្តីរាយការណ៍បន្តទៀតថា កាលពីថ្ងៃទី ៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ ខេត្ត​កែប​ បានចុះពិនិត្យសំណង់​អាគារ​នោះឃេីញថា​ បានសាងសង់ខុសពីលិខិត​អនុញ្ញាត​ ។  ដោយក្នុងលិខិតអនុញ្ញាតអោយសង់តែកំពស់​ ៥​ ជាន់​ទេ​ តែម្ចាស់សំណង់​សង់ឡេីងបន្តរហូតដល់​ ៧​ ជាន់​ ទើបបណ្ដាល​អោយ​បាក់រលំនៅថ្ងៃទី​ ៣​ ខែ​ មករា​ ឆ្នាំ​ ២០២០​ តែម្ដង​ ។ 

ការរកឃេីញកំហុសសាងសង់តាំងពីថ្ងៃទី​ ៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ មិនព្រមចេញលិខិតផ្អាក​ ឬ​ បញ្ឈប់​ការសាងសង់​ ហេីយនៅតែបន្តអោយសាងសង់បែបនេះ គឺ​ជាកំហុសដ៏ធ្ងន់ធ្ងររបស់​លោក​ វ៉ៅ​ សុខា​ ប្រធាន​មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ខេត្ត​កែប​ ។  ការបិទភ្នែកអោយបន្តសាងសង់ទាំងខុសលិខិតអនុញ្ញាតនេះ​ ត្រូវបានគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងអំពេីពុករលួយ​  ទើបមិនព្រមបញ្ឃប់ការសាងសង់បែបនេះ ។ 

គិតត្រឹមម៉ោង៤ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកសង្គ្រោះបានរកឃើញជនរងគ្រោះ២៥នាក់ នៅក្នុងគំនរអគាររលំបាក់នៅខេត្តកែប ដែលក្នុងនោះមានជនរងគ្រោះ៧នាក់បានស្លាប់នៅមានជីវិត១៨នាក់។ មហាជនរង់ចាំមេីលថាតេី មន្ត្រី​ណាខ្លះ​ពាក់ព័ន្ធ​ នឹងករណីបាក់រលំអគារនៅខេត្តកែប ដែលបណ្ដាលអោយស្លាប់មនុស្ស និង​របួស​ជាច្រើន​នាក់​នោះ​ ហើយតើថ្នាក់លើដែលមានឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម​ សំណង់ និងសុរិយោដី និងចាត់ការបែបណាចំពោះករណីខាងលើនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

គាស់ផ្ទះ លួចយកទ្រព្យសម្បត្តិពល​រដ្ឋ ត្រូវសម​ត្ថកិច្ចស្រាវ​ជ្រាវ ចាប់ឃាត់ខ្លូន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនម្នាក់​បានស្លាប់ភ្លាមៗ និង២​នាក់ទៀតបានរងរបួ​សធ្ងន់ បង្ក​ឡើងដោយម៉ូតូ​ម៉ាកហុង​ដាប៊ីត បើកវ៉ាជែ​ងរថយន្តខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុក​ជាមួយម៉ូតូម៉ាកហុង​ដា ភីស៊ី​អ៊ិច (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចេញបទបញ្ជា​ឲ្យកាត់ឆ្វៀលដីជូនពលរដ្ឋ រស់នៅ​ក្នុង​តំបន់​អភិរក្ស តំប​ន់សត្វព្រៃ និងតំបន់​ការពារផ្សេងៗរបស់រដ្ឋ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

នារីម្នាក់ជាអ្នក​លក់ដូរ នៅផ្សារព្រែកលាប​ម្នាក់ បានស្លាប់ភ្លាមៗ ដោយសារ​ជិះម៉ូតូ​បុកកុងតឺន័រចត​ចោល (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​ងា​យ​រងគ្រោះចំនួន១៧០គ្រួសារ ស្រុកសៀមបូក ទទួលអំណោយ ពីសាខាកាកបាទ​ក្រហម​កម្ពុជា ខេត្តស្ទឹងត្រែង (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2192 នាក់
ម្សិលមិញ :
6052 នាក់
សប្តាហ៍នេះ :
31317 នាក់
ខែនេះ :
124510 នាក់
3 ខែនេះ :
349314 នាក់
សរុប :
847184 នាក់