ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
ពិតជាខ្លាំងមែន៖ យុវជនម្នាក់ខឹងម្តាយស្តីបន្ទោសមិនឱ្យផឹកស្រាសម្រេចចិត្ត(ចងកសម្លាប់ខ្លួន).......
Thu,23 January 2020 (Time 04:22 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 60នាក់)


ខេត្តកណ្តាល៖ថ្ងៃពុធ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ស្តិតនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលមានរណីបុរសម្នាក់ចងកធ្វើអត្តឃាត ជនរងគ្រោះមានឈ្មោះ ឈួន ហេង ហៅ ប៉ក់ ភេទប្រុសអាយុ ២៩ឆ្នាំមានលំនៅភូមិឃុំខាងលើ មុខរបរ កសិករ បើតាមការឲ្យដឹងពីសមត្ថកិច្ចនៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឈួន ហេង បានផឹកស្រាស្រវឹងពេលនោះម្តាយឈ្មោះ ជា លី ភេទស្រី អាយុ៥៥ឆ្នាំ បានស្តីបន្ទោសថា :កុំអោយផឹកស្រាព្រោះឈ្មោះ ឈួន ហេង មានរបួសឈឺជើង ស្រាប់តែជនរងគ្រោះបានខឹងនឹងម្តាយស្តីបន្ទោសរឿងផឹកស្រា ក្រោយមកស្រ្តីជាម្តាយក៏បានឡើងទៅលើផ្ទះបាត់ លុះព្រឹកឡើងនៅម៉ោង ៥.៣០នាទី នៅថ្ងៃទី២២ខែមករា ឆ្នាំ២០២០ ប្អូនស្រីឈ្មោះ ឈួន ឡាយ អាយុ២៧ឆ្នាំ បានចុះពីលើផ្ទះ មកក្រោមដើម្បីងូតទឹកទៅធ្វើការ ចុះមកដល់ក្រោមផ្ទះស្រាប់តែឃើញបងប្រុសឈ្មោះ ឈួន ហេង បានចងករស្លាប់ខ្លួនបាត់ទៅហើយ។ ក្រោយពេលកើតហេតុសាច់ញាតិជនរងគ្រោះបានទូរស័ព្ទទៅនគរបាលប៉ុស្តិ៍ភូមិធំប្រាប់ថាមានមនុស្សបាន(ចងកស្លាប់ខ្លួន)នៅភូមិកោះប្រាក់ សមកិច្ចបានទទួលដំណឹងភ្លាម ដឹកកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ក៏បានសហការជាមួយជំនាញស្រុកកៀនស្វាយ រួមនិងក្រុមប្រឹក្សាឃុំ មេភូមិ ពេទ្យឃុំ ទៅពិនិត្យសាកសពឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយសារចងកពិតប្រាកដមែនក្រោយធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចជំនាញក៏បានប្រគល់សពជនរងគ្រោះអោយទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

កាកបាទក្រហមកម្ពុជាខេត្តកែម បានរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ក្រោម​ប្រធានបទ"​ សុខភាពកុមារកម្ពុជា​ នាពរលអនាគត" (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជាវ តាយ អញ្ជើញជាអធិបតី ក្នុងពិធីទិវាជាតិទីក្រុងស្អាត​លើកទី៨ ឆ្នាំ២០២០ ក្រោមប្រ​ធានបទ"ទីក្រុងស្អាតទីក្រុងដែលមានវិថីម្ហូបអាហារស្អាត " (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកបើក​បររថយន្តម្នាក់ បានរងរបួសធ្ងន់ ដោយរថភ្លើង ​បុករថយន្តដឹកដី បណ្តាលឱ្យរថយន្តក្រឡាប់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រាប់យុទ្ធភ័ណ្ឌ ​មិនទាន់ផ្ទុះចំនួន៤គ្រាប់ ត្រូវបានពលរដ្ឋ ប្រទះឃើញ​នៅស្រុក​ភ្នំព្រឹក (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

នគរូបនីយកម្មសំណង់ និ​ងសុរិយោ​ដីខេត្តកណ្តាល អំពាវនាវឱ្យប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដី ពិនិត្យ​ឈ្មោះ និងផ្ទៀង​ផ្ទាត់ទិន្នន័យក្បាលដី អោយបានត្រឹមត្រូវ ក្នុងរយៈ​ពេល១៥ថ្ងៃ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1770 នាក់
ម្សិលមិញ :
8034 នាក់
សប្តាហ៍នេះ :
24456 នាក់
ខែនេះ :
71915 នាក់
3 ខែនេះ :
168041 នាក់
សរុប :
378822 នាក់