ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
យុវជនម្នាក់កើតភ្លើងប្រច័ណ្ឌបាន ប្រើអំពើហិង្សាយកឈើវាយដំទៅលើនាយចឺម ជាតារាចំរៀង ចោទប្រកាន់ថា.......
Thu,19 December 2019 (Time 12:54 PM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 86នាក់)


(ខេត្តប៉ៃលិន)

យុវជនម្នាក់កើតភ្លើងប្រច័ណ្ឌបានប្រើហិង្សា យកឈើវាយដំទៅលើនាយចឺម តារាចំរៀង ដោយចោទប្រកាន់ថា នាយចឺម​ បានឆាតឆ្លងឆ្លើយស្នេហាទៅកាន់សង្សា​របស់ខ្លួនហេតុការណ៍ភ្ញាក់ផ្អើលនេះកាលពីវេលម៉ោង០៤/២០រសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​ ។ សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ សុខ មេសា ហៅ​ នាយចឺម ភេទ​ប្រុស អាយុ​២២ឆ្នាំ មុខរបរ​ ជាតារាចម្រៀងប្រចាំនៅផលិតកម្មសាន់ដេ រស់នៅភូមិត្រាចកោះ ឃុំមហាឬស្សី ស្រុកគងពីសី​ ខេត្តកំពង់ស្ពឺ ចំណែក​ ជនសង្ស័យមានឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលឹកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន​ សមត្ថកិច្ចបន្តថា​ មូលហេតុដែលជនសង្ស័យបានយកឈើ​មកវាយទៅលើជនរងគ្រោះ​ គឺដោយសារ​តែភ្លើងប្រច័ណ្ឌ​ ដែលសង្ស័យចោទថា​ ជន​រងគ្រោះបានឆាតឆ្លងឆ្លើយទៅ​រកសង្សារបស់ខ្លួន។ សមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថា​ ករណី​ហិង្សាដោយចេតនា​ នេះគឺជនសង្ស័យបាន​យកកំណាត់ឈឺប្រវែងប្រហែល​ ០១ម៉ែត្រមកវាយជនរងគ្រោះបណ្តាលអោយរងរបួសត្រង់កំភួនដៃទាំងសងខាង​ និងបែកក្បាលដេ​ចំនួន៥ថ្នេ​ របួសធ្ងន់ធ្ងរ​ ព្រមទាំងបែកទូរស័ព្ទ ម៉ាកអាយហ្វូន​អិច​ ០១គ្រឿង​ ខូចទាំងស្រុង បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានសមត្ថកិច្ច​ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលា​រ​ចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន៖ យុវជនម្នាក់ខឹងម្តាយស្តីបន្ទោសមិនឱ្យផឹកស្រាសម្រេចចិត្ត(ចងកសម្លាប់ខ្លួន)....... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយថាលោក សុខ ពេញវុធ កំពុងឃុបឃិតជាមួយក្រុមអាជីវករយកចំណីផ្លូវធ្វើអាជីវកម្ម...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធី..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងកងរាជអាវុធក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោម៤នាក់បន្ទាប់ពីបានទទួលពាក្យបណ្ដឹងរបស់..... (លោក រ៉មសា វ័ន្ត)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១១នាក់ ពាក់ព័ន្ធករណី...... (លោក រ៉មសា វ័ន្ត)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1488 នាក់
ម្សិលមិញ :
1028 នាក់
សប្តាហ៍នេះ :
6504 នាក់
ខែនេះ :
35984 នាក់
3 ខែនេះ :
138081 នាក់
សរុប :
292734 នាក់