ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
ឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាជនជាតិចិន និងខ្មែរ៤នាក់ក្រោយពីធ្វើសកម្មភាពបង្ខាំងមនុស្ស(ចាប់ចំរិត) និងរក្សាទុកអាវុធខុសច្បាប់.....
Tue,17 December 2019 (Time 05:45 PM)
ដោយ ៖ លោក ចាន់ ពុធ (ចំនួនអ្នកអាន: 93នាក់)


(ក្រុងព្រះសីហនុ)

ក្រោយពីឃាត់ខ្លួនជនជាតិចិនចំនួន៧នាក់ ទៅតុលាការ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្ស និងរក្សាទុក អាវុធដោយខុសច្បាប់ នៅខេត្តព្រះសីហនុហើយ កម្លាំងនគរបាលជំនាញ បានបន្ដស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ៧នាក់ បន្ថែមទៀត ជាជនជាតិចិន៣នាក់ និងខ្មែរ៤នាក់ ពាក់ព័ន្ធករណីខាងលើ។

នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ប្រតិបត្តិការដ៏សស្រាក់សស្រាំនេះបន្ទាប់មក ត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្ត ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ការបង្ក្រាបនេះធ្វើឡើងតាំងពីថ្ងៃទី១៣-១៤ ខែធ្នូឆ្នាំ២០១៩ ដោយកម្លាំងជំនាញតាមចាប់ជនសង្ស័យនៅរាជធានីភ្នំពេញផង និងនៅក្រុងព្រះសីហនុផង បានជាបន្តបន្ទាប់សរុបចំនួន៧នាក់ បន្ថែមទៀត (ជនជាតិខ្មែរ៤នាក់,ជនជាតិចិន៣នាក់ ស្រី១នាក់) ព្រមទាំងចាប់យកវត្ថុតាង កាំភ្លើង៥ដើម (កាំភ្លើងវែង១ដើម និងកាំភ្លើងខ្លី៤ដើម) និងគ្រាប់រំសេវមួយចំនួនទៀត។

វត្ថុតាងចាប់យកបានរួមមាន៖ កាំភ្លើងវែង AK47 ១ដើម, កាំភ្លើងខ្លី៤ដើម (ម៉ាកGLOCK17 ១ដើម ពណ៌ខ្មៅ, ម៉ាក GLOCK19 ១ដើម ពណ៌ខ្មៅ, ម៉ាក GLOCK19 KILLER ១ដើម ពណ៌ខ្មៅ និងម៉ាកK59 ១ដើម ពណ៌ខ្មៅ, បង់កាំភ្លើងប្រភេទ១៥គ្រាប់ ចំនួន៤បង់, បង់កាំភ្លើងប្រភេទ៣០គ្រាប់ ចំនួន២បង់ (ថ្មីមិនទាន់ហែកប្រើ), គ្រាប់កាំភ្លើង១៨១គ្រាប់ (គ្រាប់ប្រភេទ៩mm ចំនួន៦៦គ្រាប់, គ្រាប់ប្រភេទ K59 ចំនួន៥គ្រាប់), រឺស័របង់កាំភ្លើងចំនួន២ (ថ្មីមិនទាន់ហែកប្រើ), តួកាំភ្លើងម៉ាក GLOCK ចំនួន១ និងគ្រឿងបន្លាស់កាំភ្លើងមួយចំនួន (សម្រាប់កែឆ្នៃកាំភ្លើងខ្លីម៉ាក GLOCK ធម្មតា ទៅជាអូតូរ៉ាស់ហ្វាល់) និងម៉ាស៉ីនស្វាន១គ្រឿង និងគ្រឿងបន្លាស់១ប្រអប់។

គូរបញ្ជាក់ផងដែរថា! កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យ ជនជាតិចិនចំនួន៧នាក់ ដែលជាប់ពាក់ព័ន្ធ ករណីចាប់ឃុំឃាងបង្ខាំងមនុស្សខុសច្បាប់, ផ្តល់ទីតាំងប្រព្រឹត្តិបទល្មើសឧក្រិដ្ឋ និងនាំចូលអាវុធ ដោយគ្មានការអនុញ្ញាតិ នៅចំណុចផ្ទះសំណាក់ស៊ែងឆីង ស្ថិតនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ព្រមទាំងដកហូតបានកាំភ្លើងខ្លីចំនួន២ដើម, កាំភ្លើងវែង១ដើម (M16) គ្រាប់កាំភ្លើង និងគ្រឿងញៀនមួយចំនួនធំ។ ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន៖ យុវជនម្នាក់ខឹងម្តាយស្តីបន្ទោសមិនឱ្យផឹកស្រាសម្រេចចិត្ត(ចងកសម្លាប់ខ្លួន)....... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយថាលោក សុខ ពេញវុធ កំពុងឃុបឃិតជាមួយក្រុមអាជីវករយកចំណីផ្លូវធ្វើអាជីវកម្ម...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធី..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងកងរាជអាវុធក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោម៤នាក់បន្ទាប់ពីបានទទួលពាក្យបណ្ដឹងរបស់..... (លោក រ៉មសា វ័ន្ត)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១១នាក់ ពាក់ព័ន្ធករណី...... (លោក រ៉មសា វ័ន្ត)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1295 នាក់
ម្សិលមិញ :
1028 នាក់
សប្តាហ៍នេះ :
6311 នាក់
ខែនេះ :
35791 នាក់
3 ខែនេះ :
137888 នាក់
សរុប :
292541 នាក់