ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
ព្រៃផ្សៃមែន...ប្រទះឃើញសាកសពស្ដ្រីដ៏ស្រស់ស្អាតម្នាក់ជាគ្រូបង្រៀនត្រូវជនមិនស្គាល់មុខរំលោភហើយសម្លាប់នៅពេលចេញពីសាលា......
Tue,17 December 2019 (Time 01:21 PM)
ដោយ ៖ លោក ចាន់ ពុធ (ចំនួនអ្នកអាន: 84នាក់)


(ខេត្តបាត់ដំបង)

ល្ងាចថ្ងៃទី១៦ ខែ​ធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង ៥​និង​២៥ នាទី​ ស្ត្រីជាគ្រូបង្រៀនក្នុងសាលាបឋមសិក្សានៅក្នុងស្រុកសំឡូតត្រូវបានឃាតកសម្លាប់យ៉ាង​ព្រៃផ្សៃ​បំផុត សង្ស័យករណីរំលោភ​សម្លាប់​ ខណៈ​ដែល​អ្នកគ្រូ​រូប​នេះ​ជិះ​ម៉ូតូ​ចេញពី​បង្រៀន​សិស្ស​ក្នុង​ដំណើរ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន។ ហេតុការណ៍អំពើឃាតកម្មដ៏ឃោរឃៅនេះ ត្រូវត្រូវបានគេប្រទះឃើញសព ត្រង់ចំណុច​ចម្ការ​ចន្ទី ស្ថិត​ក្នុង​ភូមិ​បឹង​រុន ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង ដោយ​សភាព​សព​របស់​ស្ត្រី​រងគ្រោះ​គឺ​ដេក​ផ្កាប់មុខ​នៅ​ក្នុង​ព្រៃ​ ដោដោយនៅក្បែរទីតាំងកើតហេតុនោះ គេ​សង្កេត​ឃើញ​ថា ទាំង​ម៉ូតូ​ឌ្រី​ម​ដែល​អ្នកគ្រូ​ជិះ​ចេញពី​សាលា ក៏ដូចជា​ទូរសព្ទដៃ គឺ​នៅ​ទំាងអស់ ដោយ​មិនមាន​ការបាត់បង់​នោះឡើយ។

យោងតាមសេចក្តីជូនដំណឹងរបស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុក​សំឡូត ទៅកាន់​មន្ទីរអប់រំ​យុវជន និងកីឡាខេត្តបាត់ដំបង បាន​បញ្ជាក់ថា ស្ត្រី​រងគ្រោះ​ឈ្មោះ អ៊ូច ចាន់ថា អាយុ២៩ឆ្នាំ រស់នៅ​ភូមិ​បឹង​រុន ឃុំ​សំឡូត ស្រុក​សំឡូត ជា​គ្រូ​បឋមសិក្សាសាលាអំពិលលើ បាន​បាត់​ខ្លួន​នៅ​ចន្លោះ​ម៉ោង ១១ និង ៣០ នាទី ទៅ​ម៉ោង ១២ ថ្ងៃត្រង់ ពេលដែល​អ្នកគ្រូ​ចេញពី​សាលា។ សេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមថា សព​ត្រូវបាន​គេ​ប្រទះឃើញ​នៅវេលា​ម៉ោង ៥ និង ២៥ នាទី ល្ងាច​ថ្ងៃ​ដដែល ក្នុងភូមិ​សាស្ត្រ​ខាងលើ ដែលមាន​ចម្ងាយ​ប្រមាណ ២០០ ម៉ែត្រ ពី​ផ្លូវ ដែល​ការវិនិច្ឆ័យ​បឋម អាច​ជា​រឿង​គំនុំ ព្រោះ​បើ​គេ​ពិនិត្យមើល​ពី​ខាងក្រៅ សព​មាន​ស្លាកស្នាម​វាយតប់​ជាច្រើន​កន្លែង មុននឹង​ឃាតកសម្លាប់ រីឯ​សម្ភារៈ​មួយចំនួន​របស់​សព ក៏​មិនមាន​ការបាត់បង់​នោះឡើយ។

គួរ​បញ្ជាក់ថា! ស្ត្រី​រងគ្រោះ ​ដែលមាន​សម្ផស្ស​ស្រស់ស្អាត​នេះ មាន​ស្វាមី និង​មាន​កូនស្រី​មួយ ដោយ​ក្ដោយក្រោយពីប្រទះឃើញសពនេះ សមត្ថកិច្ច​បាន​ដេក​យាម​ជា​បណ្ដោះអាសន្ន ដោយសារតែ​នៅ​ព្រឹក​ថ្ងៃទី១៧ នេះ ទើប​ក្រុមការងារ នៃ​ការិយាល័យ​បច្ចេកទេស និង កោសល្យវិច័យ​ចុះទៅពិនិត្យ​ស្លាកស្នាម ដើម្បី​វិភាគ​ឲ្យ​ដឹងថា! ជា​ករណី​ឃាតកម្ម​ដោយ​គំនុំ ឬក៏​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ សម្លាប់ ងាយងាយស្រួលក្នុងការស្វែងរកឃាតកម្ម បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន៖ យុវជនម្នាក់ខឹងម្តាយស្តីបន្ទោសមិនឱ្យផឹកស្រាសម្រេចចិត្ត(ចងកសម្លាប់ខ្លួន)....... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយថាលោក សុខ ពេញវុធ កំពុងឃុបឃិតជាមួយក្រុមអាជីវករយកចំណីផ្លូវធ្វើអាជីវកម្ម...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធី..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងកងរាជអាវុធក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោម៤នាក់បន្ទាប់ពីបានទទួលពាក្យបណ្ដឹងរបស់..... (លោក រ៉មសា វ័ន្ត)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១១នាក់ ពាក់ព័ន្ធករណី...... (លោក រ៉មសា វ័ន្ត)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1379 នាក់
ម្សិលមិញ :
1028 នាក់
សប្តាហ៍នេះ :
6395 នាក់
ខែនេះ :
35875 នាក់
3 ខែនេះ :
137972 នាក់
សរុប :
292625 នាក់