ថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
សមត្ថកិច្ចរឹបអូសបានគ្រឿងញៀនជិត ៨គីឡូក្រាម ក្រោយពីឃាត់ខ្លួនជនជាតិថៃ២នាក់ និងរថយន្ត១គ្រឿង នៅជាប់ព្រំដែនថៃក្នុងខេត្តឧត្តរមានជ័យ....
Wed,11 December 2019 (Time 10:23 PM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 193នាក់)


(ខេត្តឧត្តរមានជ័យ)

ជនជាតិថៃ២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន ក្រោយពីស្រាវជ្រាវកំណត់មុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែននៅភូមិសាស្រ្ត ខេត្តខេត្តឧត្តរមានជ័យ រហូតចាប់បានមេក្លោងជួញដូរចំនួន២នាក់ ជាជនជាតិថៃ ព្រមទាំងរឹបអូសថ្នាំញៀនបានជិត ៨គីឡូក្រាមទៀតផង។

យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលបណ្តាញព័ត៌មានយេីងទទួលបាននាវេលារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានបង្ហាញថា ប្រតិបត្តិការបានធ្វើឡើងកាលពីរសៀល ថ្ងៃទី១០ខែធ្នូ ម្សិលមិញ ក្រោមការដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក យិន បញ្ញារិទ្ធ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន «ក៩» បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿង ញៀនឆ្លងដែនពីថៃមកកម្ពុជា (ឆ្លងកាត់តាមច្រកព្រំដែនអូស្មាច់) ដោយមានការចូលពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្រោមការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តនៅចំណុច ផ្លូវជាតិលេខ៦៨ ស្ថិតនៅភូមិអូរពក ឃុំកូនក្រៀល ក្រុងសំរោងខេត្ត ឧត្ដរមានជ័យ។

ដោយជនសង្ស័យទាំង២នាក់ ដែលឃាត់បានរួមមាន៖
-ទី១. ឈ្មោះ ប្រាក់ ស៊ុប ជនជាតិថៃ អាយុ៣៤ឆ្នាំ មុខរបរកសិករធ្វើស្រែ រស់នៅភូមិប្រាសាទ ស្រុកកាប់ឈើង ខេត្តសុរិន្ទ ប្រទេសថៃ
-ទី២. ឈ្មោះ ណាត ថាភុន អាយុ៤២ឆ្នាំ ជនជាតិថៃ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិប្រាសាទ ស្រុកកាប់ឈើង ខេត្តសុរិន្ទ ប្រទេសថៃ។ ដោយឡែកវត្ថុតាងជាសារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ចំនួន ០៨ដុំធំ ស្មើនឹងទម្ងន់ ៧.៩៧៩,៥៦ក្រាម និងរថយន្ត០១គ្រឿង។ ហើយបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រគល់ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីកសាងសំណុំរឿង បន្តទៅកាន់តុលាការចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

គាស់ផ្ទះ លួចយកទ្រព្យសម្បត្តិពល​រដ្ឋ ត្រូវសម​ត្ថកិច្ចស្រាវ​ជ្រាវ ចាប់ឃាត់ខ្លូន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនម្នាក់​បានស្លាប់ភ្លាមៗ និង២​នាក់ទៀតបានរងរបួ​សធ្ងន់ បង្ក​ឡើងដោយម៉ូតូ​ម៉ាកហុង​ដាប៊ីត បើកវ៉ាជែ​ងរថយន្តខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុក​ជាមួយម៉ូតូម៉ាកហុង​ដា ភីស៊ី​អ៊ិច (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចេញបទបញ្ជា​ឲ្យកាត់ឆ្វៀលដីជូនពលរដ្ឋ រស់នៅ​ក្នុង​តំបន់​អភិរក្ស តំប​ន់សត្វព្រៃ និងតំបន់​ការពារផ្សេងៗរបស់រដ្ឋ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

នារីម្នាក់ជាអ្នក​លក់ដូរ នៅផ្សារព្រែកលាប​ម្នាក់ បានស្លាប់ភ្លាមៗ ដោយសារ​ជិះម៉ូតូ​បុកកុងតឺន័រចត​ចោល (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​ងា​យ​រងគ្រោះចំនួន១៧០គ្រួសារ ស្រុកសៀមបូក ទទួលអំណោយ ពីសាខាកាកបាទ​ក្រហម​កម្ពុជា ខេត្តស្ទឹងត្រែង (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2241 នាក់
ម្សិលមិញ :
6052 នាក់
សប្តាហ៍នេះ :
31366 នាក់
ខែនេះ :
124559 នាក់
3 ខែនេះ :
349363 នាក់
សរុប :
847233 នាក់