ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាច្រើនអ្នករួមនឹងគ្រឿងញៀនមួយចំនួនធំ.....
Sat,30 November 2019 (Time 12:46 PM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 267នាក់)


(ខេត្តបន្ទាយមានជ៍យ)

នៅថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១១ និង៣០នាទី កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្រ្កាបករណី ចែកចាយ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៧នាក់។ ក្រោយពីធ្វើការសួរចម្លើយ ដោយបានកិច្ចសហការពីជនសង្ស័យ កម្លាំងជំនាញបានបន្តនីតិវិធីពន្លាតដែនដី ទៅដល់មូលដ្ឋានក្រុងប៉ោយប៉ែត និងបានឃាត់ខ្លួនសង្ស័យចំនួន០២នាក់ បន្ថែមទៀត ៖ ទីតាំងទី១៖ ១-ឈ្មោះ គង់ ភ័ស ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មករ បច្ចុប្បន្ន៖ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ២-ឈ្មោះ កែវ សម្ផស្ស ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ មេផ្ទះ បច្ចុប្បន្ន៖ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ៣-ឈ្មោះ ឌី ភេទប្រុស អាយុ១២ឆ្នាំ មុខរបរ ព្រូឡាន បច្ចុប្បន្ន៖ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ៤-ឈ្មោះ អ៊ូ ម៉ៅ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប បច្ចុប្បន្ន៖ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ៥-ឈ្មោះ រ៉ា រឹទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មករ បច្ចុប្បន្ន៖រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ៦-ឈ្មោះ ងួន ប៊ុនសេង ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ ជាងម៉ូតូ បច្ចុប្បន្ន៖ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ៧-ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន៖ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ទីតាំងទី២៖ ១-ឈ្មោះ គឹម សែនដាំ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ២-ឈ្មោះ ចុង ឡាក់ សេលី ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិ ថៃ មុខរបរ កម្មករ បច្ចុប្បន្ន៖ រស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ #ការឃាត់ខ្លួន៖ ទីតាំងទី១៖ វេលាម៉ោង១១ និង ៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ទីតាំងទី២៖ វេលាម៉ោង១៧ និង០០នាទីថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិក្បាលស្ពាន សង្កាត់/ក្រុងប៉ោយប៉ែត ករណីជួញដូរគ្រឿងញៀន។ #ចាប់យកវត្ថុតាងសរុបរួមមាន៖ -ម្សៅក្រាមពណ៍ប្រផេះទម្ងន់១៧,៥៤ក្រាម(ថ្លឹងទាំងសំបក) -ម្សៅក្រាមពណ៌សថ្លា ទម្ងន់ ១៤៤,០ក្រាម(ថ្លឹងទាំអសំបក) -ថ្នាំគ្រាប់ពណ៌ផ្កាឈូក ០៨គ្រាប់ ទម្ងន់ ១,៥៧ក្រាម -ម៉ូតូ ចំនួន ០៣គ្រឿង -ទូរស័ព្ទដៃ ចំនួន ១៣គ្រឿង -សម្ភារៈវិចខ្ចប់គ្រឿងញៀនមួយចំនួន -សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។ បច្ចុប្បន្ន៖ ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេន៍យ៍ត្រី សិទ្ធិ ឡោះ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនអង្គភាពវរៈ៨០៧ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីក្រោមឱវាត បើកកិច្ចប្រជុំពិភាក្សា ការជួសជុលកំណាត់ផ្លូវជាតិ នៅក្រុងប៉ោយប៉ែត និងពិនិត្យស្ថានភាពនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសតែងតាំងប្រធាន អនុប្រធានផ្នែកចំណុះការិយាល័យផលិតកម្ម និងបសុព្យាបាល និងផ្លាស់ប្ដូរមន្ត្រីជំនាញទៅបំពេញការងារ អង្គភាពច្រកចេញចូលតែមួយរដ្ឋបាបាល (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកាម៉ារី បុកម៉ូតូពីក្រោយ បណ្តាលឲ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធ នៅនឹងកន្លែង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួបពាក់ពន្ធ័ករណីគ្រឿងញៀន (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2842 នាក់
ម្សិលមិញ :
5759 នាក់
សប្តាហ៍នេះ :
72758 នាក់
ខែនេះ :
268901 នាក់
3 ខែនេះ :
684879 នាក់
សរុប :
1508975 នាក់