ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
សមត្ថកិច្ច​ចម្រុះ​កម្ពុជា​ ចុះបង្ក្រាបល្បែងអនឡាញខុសច្បាប់មួយកន្លែងឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួន....
Wed,20 November 2019 (Time 01:05 PM)
ដោយ ៖ លោក ចាន់ ពុធ (ចំនួនអ្នកអាន: 278នាក់)


(ក្រុងប៉ោយប៉ែត)

នៅព្រឹកថ្ងៃទី១៩ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ ដោយមានការអនុវត្តបទបញ្ជា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការបង្ក្រាបបទល្មើស ល្បែងស៊ីសងតាមអនឡាញ គ្មានច្បាប់ កម្លាំង នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃ ក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង ដោយមានកិច្ច សហការ និងសម្របសម្រួលពី លោក តេង សាម៉ៃ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបទីតាំង អនឡាញ ខុសច្បាប់មួយកន្លែងឈ្មោះ ផារ៉ាមិច នៅភូមិ ក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បើតាមប្រភពច្បាស់ការណ៍បានអោយថា នៅវេលាម៉ោង១២:១០នាទី ថ្ងៃត្រង់មានកំលាំងនគរបាលចម្រុះនៃក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ និង ក្រសួងមហាផ្ទៃបាន ចុះត្រួតពិនិត្យទីតាំង កាស៉ីណូ ជាច្រើនកន្លែង, និងបង្ក្រាបបនល្បែងស៊ីសង( អនឡាញ) នៅជាប់ព្រំដែនកម្ពុជា-ថៃ-នៅខាងជើងច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ប្រហែល១០០០ម៉ែត្រ ស្ថិតក្នុង ភូមិក្បាលស្ពាន១ សង្កាត់ និង ក្រុងប៉ោយប៉ែត,ខេត្តបន្ទាយមានជ័យ,ដែលឃាត់ខ្លួនជនសង្ស័យចំនួន២០៩នាក់ភាគច្រើនគឺជនជាតិ ថៃ និងឥណ្ឌូណេស៊ី តែបើតាមប្រភពបន្តថា ជនសង្ស័យ និងត្រូវបញ្ជូនទៅខេត្តសៀមរាប នៅវេលាម៉ោង១២ និង១០ នាទី រំលងអាធ្រាត្របានឈានចូល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩

ប្រជាពលរដ្ឋ នៅក្នុងក្រុងប៉ោយប៉ែត បានត្រេកអរ ចំពោះ ចំណាត់ការរបស់សមត្ថកិច្ចដែលបានចុះបង្ក្រាប កន្លែងល្បែងស៉ីសងគ្មានច្បាប់ និងបងប្អូនប្រជាពលរដ្ឋ បានសំណូមពរបន្តទៀត ដល់សមត្ថកិច្ចសូមមេត្តាបន្តបង្ក្រាបតទៅទៀត ព្រោះបើតាមភ្នែកមហាជន នៅមាន ជាច្រើនកន្លែងទៀតដែលបើកល្បែងស៉ីសងស្រដៀងហ្នឹងកន្លែង ផារ៉ាមិចនេះ ។ ហើយបងប្អូនប្រជាពលរដ្ឋ លោកសង្ឃឹមយ៉ាងមុតមាំថា កម្លាំងសមត្ថកិច្ច និងអនុវត្តយ៉ាងតឹងរឹង នៅបនល្បែងស៉ីសង គ្មានច្បាប់នៅទឹកដី ក្រុងប៉ោយប៉ែត អោយអស់ដើម្បីលើកកម្ពស់ ភូមិឃុំមាន សុវត្ថិភាព៩ចំនុច អោយកាន់តែល្អប្រសើរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងសុីសងដុះស្លែគ្រប់ប្រភេទ នៅក្រុងប៉ោយប៉ែត លោកអភិបាលក្រុង អាវុធហត្ថមូលដ្ឋានក្រុង និងអធិការរដ្ឋាននគរបាលក្រុង មិនបង្ក្រាប ឬមួយខ្លាចបាត់ប្រភពចំណូល....! ! ! (លោក រ៉មសា វ័ន្ត)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ធរិះគន់ ថាលោក ភួង លីណា ប្រធានមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ ជាមេខ្លោងនៅពីក្រោយការដឹកជញ្ជូនឈើ...... (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងភ្នាល់តាមប្រព័ន្ធអនឡាញកំពុងរីករាលដាលពេញក្រុងប៉ោយប៉ែត ផ្ទុយទៅវិញសមត្ថកិច្ចមិនហ៊ានបង្រ្កាបសង្ស័យជាឆ្នាំងបាយរបស់....... (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចជំនាញ ចុះបង្ក្រាបទីតាំងកែច្នៃសារធាតុញៀនដោយខុសច្បាប់ពីកន្លែង....!!!! (លោក ចាន់ ពុធ)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចជំនាញ ចុះបង្ក្រាបទីតាំងកែច្នៃសារធាតុញៀនដោយខុសច្បាប់ពីកន្លែង....!!!! (លោក ចាន់ ពុធ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1427 នាក់
ម្សិលមិញ :
3517 នាក់
សប្តាហ៍នេះ :
13520 នាក់
ខែនេះ :
48787 នាក់
3 ខែនេះ :
162838 នាក់
សរុប :
230853 នាក់