ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
មហាជនបានធ្វើការរិះគន់ ទៅលើអាជ្ញាធរ នៅមូលដ្ឋានក្នុងស្រុកជាំក្សាន្តនិងមន្ត្រីសូរិយោដីថា បានឃុបឃិតគ្នាជាប្រព័ន្ធយកដីរដ្ធលក់....
Mon,18 November 2019 (Time 12:19 PM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 124នាក់)


(ខេត្តព្រះវិហារ៍)

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា៖ ដីព្រៃមួយកន្លែងគ្រប់គ្រងដោយរដ្ឋ រាប់រយហិកតា ដែលមានទីតាំងស្ថិតក្នុងភូមិឈើទាលគង ឃុំនិងស្រុកជាំក្សាន្ត ស្ថិតនៅខាងលិច ចំនុចភូមិត្បាល់ចាស់ ត្រូវបានមហាជនអះអាងថា លោកវរសេនីយ៍ទោ ហ៊ុន ហូរ មានតួនាទីជា នាយការិយាល័យអភិវឌ្ឍន៍ កងពលតូចអន្តរាគមន៍លេខ៧ ដែលគេល្បីថា ជាមន្ត្រីយោធាម្នាក់ ដែលមានជំនាញខាងដើរ ឈួសឆាយដីព្រៃ ដែលគ្រប់គ្រង ដោយរដ្ឋ ហើយឈរលក់ អោយទៅអ្នកមានលុយ និងអំណាចនោះ ក្នុងតម្លៃទាបបំផុត ដោយយកប្រជាពលរដ្ឋជាខែលសំរាប់ការពារ។

បើតាមប្រភពបានបន្តថា៖ ជាក់ស្តែងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានគ្រឿងចក្រ កំពុងធ្វើសកម្មភាពឈួសឆាយ ដីព្រៃ ស្ថិតនៅទីតាំងខាងលើ យ៉ាងអនាធិបតេយ្យ ដោយគ្មានមន្ត្រីជំនាញណាហ៊ានបង្ក្រាបឡើយ។ ប្រភពបានអោយដឹងថា៖ ដីព្រៃកំពុងឈូសឆាយនោះ មានចំនួនពីររយហិកតា (២០០ហិចតា) ជាដីដែលគ្រប់គ្រងដោយរដ្ឋ តែត្រូវបានលោកវរសេនីយ៏ទោ ហ៊ុន ហូរ លក់ទៅអោយថៅកែម្នាក់ឈ្មោះ (ហ៊ុល សេងហាប់) ហើយគេល្បីថា ឈ្មោះនោះជា មន្ត្រីអាវុធហត្ថ និងជាកូនលោកអភិបាលក្រុងប៉ោយប៉ែតទៀតផង។

ប៉ុន្តែបើតាមអោយដឹងពីមន្ត្រីយោធាម្នាក់ បានលួចបង្ហើបថា៖ ដីទាំងអស់នេះវាជាដីគ្រប់គ្រងដោយរដ្ឋទាំងអស់ ក្រោយមកខាងកងពល ស្នើសុំថ្នាក់លើ ដើម្បីអភិវឌ្ឍន៍គ្រួសារកងទ័ព ដែលមានផ្ទៃដីជាងប្រាំពាន់ហិកតា (ជាង៥០០០ហិចតា)។ មន្ត្រីយោធាបានឲ្យដឹងទៀតថា៖ តែមិននឹកស្មានដល់ថា ដីនោះត្រូវបានលោក ហ៊ុន ហូរ ឃុបឃិតគ្នាជាមួយអ្នកមានអំណាចមួយចំនួន នៅក្នុងកងពលលេខ៧ កាត់ពុះលក់ ទៅអោយក្រុមឈ្មួញ ធ្វើកម្មសិទ្ធបុគ្គលស្ទើគ្មានសល់ ហើយយកលេសថា ដីនោះបានប្រគល់អោយប្រជាពលរដ្ឋវិញ ព្រោះមានផលប៉ះពាល់ (ដូចពាក្យចាស់ពោលថាសត្វស្វាសុីបាយលាបមាត់ពពែ)។

ជុំវិញការចោទប្រកាន់ខាងលើ លោកវរៈសេនីយ៍ទោ ហ៊ុន ហូរ ប្រធានការិយាល័យអភិវឌ្ឍន៍នៃកងពលតូចលេខ៧ បានអោយក្រុមការងារយើងដឹង តាមទូរសព្ទនូវព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ចំពោះដីព្រៃកំពុងឈូសឆាយខាងលើមានចំនួន២០០ហិកតា ពិតប្រាកដមែន តែឥឡូវនៅសល់តែ១៥ហិកតាទេ កំពុងឈូសបង្ហើយ។ លោកបានបន្តទៀតថា៖ ហើយលោកមិនមែនជាអ្នកលក់ទេ គឺឈ្មោះ (ហាប់) បានទិញពីអ្នកភូមិ លោកគ្រាន់តែណែនាំ អោយមកទិញប៉ុណ្ណោះ។

ឯរឿងថាជាដីរបស់កងទ័ពនោះ (ក៏ត្រូវដែរ) ព្រោះពីមុខគេកាត់ដីនោះអោយកងទ័ព ឥឡូវអោយមកពលរដ្ឋវិញ។លោកបញ្ជាក់បន្ថែមថា៖ ថាបច្ចុប្បន្នដីនោះមានម្ចាស់អស់ហើយ ភាគច្រើន អ្នកនៅផ្សាររោងក្លឿ ក្រុងប៉ោយប៉ែតជាខ្សែរ ថៅកែ ហ៊ុល សេងហាប់ ។ ចំណែកលោកឧត្តមសេនីយ៍ទោ ឌួង សំនាង មេបញ្ជារការកងពលតូចលេខ៧ បានបញ្ជាក់ថា មិនមានដីយោធានៅភូមិសាស្ត្រខាងលើឡើយ លោកអោយទៅសួរលោកហ៊ុន ហូរ ខ្លួនឯងព្រោះគេនៅទីនោះមុនលោក មកកាន់តំណែងទៅទៀត។

ទោះជាយ៉ាងណាក៏ដោយ មហាជនបានធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើអាជ្ញាធរ មូលដ្ឋានក្នុងស្រុក ជាពិសេសមន្ត្រីសូរិយោដីតែម្តង ពិតជាឃុបឃិតគ្នាជាប្រព័ន្ធ ដើម្បីតែផលប្រយោជន៍ ធ្វើមានធ្វើបាននាពេលខាងមុខ ។ កន្លងមកប្រសាសន៍សម្តេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានធ្លាប់មានប្រសាសន៍ថា៖ ដីរបស់រដ្ឋ គឺនៅតែជាដីរបស់រដ្ឋ ទោះបីជាមានប្លង់យ៉ាងណាក៏ដោយ ត្រូវតែនិរាករណ៍ចោលដែរ មិនឲ្យមានមន្ត្រីខិលខូចណា លួចដីរដ្ឋតទៅទៀតទេ។ សម្តេចបានបន្តថា៖ នេះឈានដល់ការអនុវត្តអភិក្រមទី៥ហើយ មិនអាចលើកលែងបាននោះឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងសុីសងដុះស្លែគ្រប់ប្រភេទ នៅក្រុងប៉ោយប៉ែត លោកអភិបាលក្រុង អាវុធហត្ថមូលដ្ឋានក្រុង និងអធិការរដ្ឋាននគរបាលក្រុង មិនបង្ក្រាប ឬមួយខ្លាចបាត់ប្រភពចំណូល....! ! ! (លោក រ៉មសា វ័ន្ត)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ធរិះគន់ ថាលោក ភួង លីណា ប្រធានមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ ជាមេខ្លោងនៅពីក្រោយការដឹកជញ្ជូនឈើ...... (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងភ្នាល់តាមប្រព័ន្ធអនឡាញកំពុងរីករាលដាលពេញក្រុងប៉ោយប៉ែត ផ្ទុយទៅវិញសមត្ថកិច្ចមិនហ៊ានបង្រ្កាបសង្ស័យជាឆ្នាំងបាយរបស់....... (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចជំនាញ ចុះបង្ក្រាបទីតាំងកែច្នៃសារធាតុញៀនដោយខុសច្បាប់ពីកន្លែង....!!!! (លោក ចាន់ ពុធ)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចជំនាញ ចុះបង្ក្រាបទីតាំងកែច្នៃសារធាតុញៀនដោយខុសច្បាប់ពីកន្លែង....!!!! (លោក ចាន់ ពុធ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1675 នាក់
ម្សិលមិញ :
3517 នាក់
សប្តាហ៍នេះ :
13768 នាក់
ខែនេះ :
49035 នាក់
3 ខែនេះ :
163086 នាក់
សរុប :
231101 នាក់