ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
ក្រោយបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី.....
Sat,16 November 2019 (Time 12:10 PM)
ដោយ ៖ លោក ថុង ផាន់ណា (ចំនួនអ្នកអាន: 189នាក់)


(បន្ទាយមានជ័យ)

ថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០១៩ វេលាម៉ោង ១២ និង ០០នាទី នៅចំណុចភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាបករណី ហិង្សាក្នុងគ្រួសារ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។ ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ៖ យោងពាក្យបណ្តឹងរបស់ភាគីជនរងគ្រោះឈ្មោះ សឿន សែន ភេទ ស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្តាយរបស់ជនសង្ស័យ បច្ចុប្បន្នស្នាក់នៅក្នុងភូមិ/សង្កាត់ កើតហេតុខាងលើ បានបញ្ជាក់ថា ៖ ជនសង្ស័យឈ្មោះ សុខ មៀន ភេទ ប្រុស អាយុ ២៥ឆ្នាំ ត្រូវជាកូនបង្កើតរបស់ខ្លួន តែងតែប្រើប្រាស់គ្រឿងញៀន និងរករឿងក្នុងផ្ទះ និងវាយតប់មកលើខ្លួនជាម្តាយជាប្រចាំ ដោយទ្រាំនឹងសកម្មភាពរបស់កូនមិនបានក៏ប្តឹងសមត្ថកិច្ចតែម្តង ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ៖ ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញបានចុះធ្វើការស៊ើបអង្កេត និងកោះហៅជនសង្ស័យ យកមកសាកសួរ ក្រោយពីសមត្ថកិច្ចជំនាញក្រុង ធ្វើការសាកសួររួច បានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។

ក្រោយពីបញ្ចប់ការស៊ើបអង្កេត តាមការបំភ្លឺរបស់ជនរងគ្រោះ និងតាមចម្លើយសារភាពរបស់ជនសង្ស័យ ឃើញមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ ហិង្សាក្នុងគ្រួសារ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញបទល្មើសជួញដូរមនុស្សកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងសុីសងដុះស្លែគ្រប់ប្រភេទ នៅក្រុងប៉ោយប៉ែត លោកអភិបាលក្រុង អាវុធហត្ថមូលដ្ឋានក្រុង និងអធិការរដ្ឋាននគរបាលក្រុង មិនបង្ក្រាប ឬមួយខ្លាចបាត់ប្រភពចំណូល....! ! ! (លោក រ៉មសា វ័ន្ត)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ធរិះគន់ ថាលោក ភួង លីណា ប្រធានមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ ជាមេខ្លោងនៅពីក្រោយការដឹកជញ្ជូនឈើ...... (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងភ្នាល់តាមប្រព័ន្ធអនឡាញកំពុងរីករាលដាលពេញក្រុងប៉ោយប៉ែត ផ្ទុយទៅវិញសមត្ថកិច្ចមិនហ៊ានបង្រ្កាបសង្ស័យជាឆ្នាំងបាយរបស់....... (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចជំនាញ ចុះបង្ក្រាបទីតាំងកែច្នៃសារធាតុញៀនដោយខុសច្បាប់ពីកន្លែង....!!!! (លោក ចាន់ ពុធ)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចជំនាញ ចុះបង្ក្រាបទីតាំងកែច្នៃសារធាតុញៀនដោយខុសច្បាប់ពីកន្លែង....!!!! (លោក ចាន់ ពុធ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
523 នាក់
ម្សិលមិញ :
3517 នាក់
សប្តាហ៍នេះ :
12616 នាក់
ខែនេះ :
47883 នាក់
3 ខែនេះ :
161934 នាក់
សរុប :
229949 នាក់