ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
សមត្ថកិច្ចស្រុកដំណាក់ចង្អើរឃាត់ខ្លួនបុរសម្នាក់តាមដីកា ពាក់ព័ន្ធករណី......
Sat,16 November 2019 (Time 11:17 AM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 206នាក់)


(ខេត្តកែប)៖
បុរសម្នាក់ត្រូវសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ឃាត់ខ្លួនតាមដីកាលេខ១៥០ ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ របស់លោក គាំ គង្គា ចៅក្រមសើុបសួរ នៃសាលាដំបូងខេត្តកំពត ពាក់ព័ន្ធនឹងករណីប្រើហិង្សាទៅលើអ្នកដ៏ទៃបណ្តាលឱ្យមានរបួសស្នាម កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ។ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាននៅវេលាម៉ោង៧ និង២០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោយពីជនសង្ស័យគេចខ្លួនមួយរយៈ។

ទាក់ទិននឹងករណីខាងលើ លោក តូវ សុវណ្ណ អធិការនគរបាលស្រុកដំណាក់ចង្អើរ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ចាន់ធី(ហៅគុជ) ភេទប្រុស កើតនៅឆ្នាំ១៩៨៩ នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។លោកអធិការបានបញញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺអនុវត្តតាមដីការបស់តុលាការខេត្តកំពត ខណៈជនសង្ស័យរូបនេះ បានបង្កហិង្សាបណ្តាលឱ្យមានរបួសស្នាមដល់អ្នកដ៏ទៃ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ដែលបានប្រព្រឹត្តនៅក្នុងភូមិសាស្ត្រឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប រូួចហើយជនសង្ស័យបានគេចខ្លួនបាត់រហូត លុះព្រឹកមិញនេះ ទើបកម្លាំងរបស់លោកតាមប្រមាញ់ហើយឃាត់ខ្លួនបានតែម្តង។ បច្ចុប្បន្ន៖ ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀចំបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេន៍យ៍ត្រី សិទ្ធិ ឡោះ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនអង្គភាពវរៈ៨០៧ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីក្រោមឱវាត បើកកិច្ចប្រជុំពិភាក្សា ការជួសជុលកំណាត់ផ្លូវជាតិ នៅក្រុងប៉ោយប៉ែត និងពិនិត្យស្ថានភាពនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសតែងតាំងប្រធាន អនុប្រធានផ្នែកចំណុះការិយាល័យផលិតកម្ម និងបសុព្យាបាល និងផ្លាស់ប្ដូរមន្ត្រីជំនាញទៅបំពេញការងារ អង្គភាពច្រកចេញចូលតែមួយរដ្ឋបាបាល (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកាម៉ារី បុកម៉ូតូពីក្រោយ បណ្តាលឲ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធ នៅនឹងកន្លែង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួបពាក់ពន្ធ័ករណីគ្រឿងញៀន (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2300 នាក់
ម្សិលមិញ :
5759 នាក់
សប្តាហ៍នេះ :
72216 នាក់
ខែនេះ :
268359 នាក់
3 ខែនេះ :
684337 នាក់
សរុប :
1508433 នាក់