ថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
បុរសរត់ម៉ូតូឌុបម្នាក់ត្រូវចោរចាក់ប្លន់យកម៉ូតូបានដោយសុវត្ថិភាព.....
Wed,30 October 2019 (Time 08:00 AM)
ដោយ ៖ លោក ចាន់ ពុធ (ចំនួនអ្នកអាន: 797នាក់)


(ក្រុងប៉ោយប៉ែត)

បុរសរត់ម៉ូតូឌុបម្នាក់ត្រូវបានចោរប្លន់យកម៉ូតូបានដោយសុវត្ថិភាព។ ករណីនេះបង្ករការភ្ញាក់ផ្អើលទាំងយប់វេលាម៉ោងប្រហែល១០ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅចំនុចកន្លែងចាក់សំរាមមួយកន្លែងស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមប្រភពដែលស្គាល់ជនរងគ្រោះបានប្រាប់សារព័ត៌មានរស្មីជាយដែនយើងឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈាន សុីណា ហៅ(ម៉ៅ) ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិតាបែន ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយមកជួលផ្ទះស្នាក់នៅក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ មានមុខរបរជាអ្នករត់ម៉ូតូឌុប ត្រូវបានចោរប្លន់ម៉ូតូរម៉ាក់dream សេរីឆ្នាំ 2016 ពណ៏ខ្មៅស្លាកលេខបន្ទាយមានជ័យ 1k:7854 ។

តាមប្រភពបន្តថា នៅវេលាម៉ោង៩:៣០នាទីយប់ ជនរងគ្រោះ បានដឹកជនសង្ស័យពីចំនុចផ្សារត្រីទៅពេទ្យបង្អែកប៉ោយប៉ែត (ពេទ្យដីថ្មី)  លុះទៅដល់ចំនុចមន្ទីរពេទ្យបង្អែក ត្រូវបានជនសង្ស័យប្រាប់ឲ្យជិះបន្តទៅមុខទៀត ពេលទៅដល់ចំនុចកើតហេតុដូចខាងលើ ជនសង្ស័យបានដកកាំបិតចាក់ចំឆ្អឹងជំនីផ្នែកខាងស្តាំគោលបំណងសម្លាប់បំបិទមាត់ បន្ទាប់មកជនរងគ្រោះនិងជនសង្ស័យបានវាយតប់គ្នាមួយសន្ទុះហើយជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោលភ្លាមៗ ។ បន្ទាប់មកទៀតជនរងគ្រោះបានរត់រកឲ្យពលរដ្ឋនៅក្បែរកន្លែងកើតហេតុជួយ ហើយត្រូវបានអ្នកភូមិនៅក្បែរនោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ដោយសារអាការៈធ្ងន់ធ្ងរពេកខាងមន្ទីរពេទ្យបានបញ្ជួនសង្រ្គោះបន្តនៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី។ ប្រភពបន្ថែមថា ក្រោយពីឌុកទ័រធ្វើការវះកាត់សង្កេតឃើញថា ជនរងគ្រោះត្រូវបានជនសង្ស័យចាក់និងកាំបិតជំរៅប្រហែលមួយចង្អុលដៃ ហើយដាច់ថ្លើមអស់មួុយចំនិត ខណ:ពេលនេះជនរងគ្រោះនៅមិនទាន់ដឹងលទ្ធផលច្បាស់នៅឡើយនោះទេថា អាចរួចផុតពីគ្រោះថ្នាក់រឺក៏អត់។

នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ លោក ប្រិម សុផល មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្តាល បានប្រាប់សារព័ត៌មានយើងឲ្យដឹងថា ពិតជាមានករណីចោរប្លន់ពិតប្រាកដម៉ែន ហើយនៅពេលនេះលោកមិនទាន់កំណត់មុខសញ្ញាជនសង្ស័យបាននោះទេពាក់ព័ន្ធបញ្ហាខាងលើលោកកំពុងបន្តស្រាវជ្រាវ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអ​ប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានរៀបចំបើកការប្រកួតបា​ល់ទាត់ជ្រើសរើស​កីឡាក​រឆ្នើមប្រចាំខេត្ត ដើម្បី​ត្រៀមចូលរួមប្រកួតដណ្តើម​ពានរង្វាន់សម្តេចតេជោ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មហាកុដិ វត្តទួលព្រះរាជា នៅស្រុកកោះធំ ត្រូវបានបើកឱ្យប្រើប្រាស់​ឡើងវិញ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃតែ១ ស្រុក២មានមនុស្សស្លាប់២នាក់ របួសធ្ងន់១នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក សួង សៅ មេបញ្ជាការ នគរបាល វរការពារ ព្រំដែនគោក ៨១៥ និងលោក ទៀវ ភារម្យ មេបញ្ជាការសឹករងស្រុកម៉ាឡៃ បានដឹងហើយ រឺ ធ្វើមិនដឹង...!.!.! (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២១ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8046 នាក់
ម្សិលមិញ :
6623 នាក់
សប្តាហ៍នេះ :
70384 នាក់
ខែនេះ :
222384 នាក់
3 ខែនេះ :
577238 នាក់
សរុប :
2280519 នាក់