ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
លោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លា បាញ់សម្លាប់ខ្លួនឯងសង្ស័យមានវិបត្តិគ្រួសារ....
Sun,27 October 2019 (Time 11:29 AM)
ដោយ ៖ វេន ប្រុស (ចំនួនអ្នកអាន: 197នាក់)


(ខេត្តបន្ទាយមានជ័យ)

ប្រភពពីក្រុងសិរីសោភ័ណបានឲ្យដឹងថានាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លា លោក ប៊ូ រិទ្ធី បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងនិងកាំភ្លើងខ្លីK59 ចំនួន១គ្រាប់ចំក្បាលនៅក្នុងផ្ទះរបស់លោក កាលពីម៉ោងជាង7យប់ ថ្ងៃទី 26 តុលា 2019នេះ ដោយមិនដឹងពីមូលហេតុ។ ហេតុការណ៍ខាងលើកើតឡើងនៅផ្ទះជនរងគ្រោះក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់បានប្រាប់គេហទំព័ររស្មីជាយដែនយើងឲ្យដឹងថា ក្រោយពេលលោក ប៊ូ រិទ្ធី នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លា បានបាញ់សម្លាប់ខ្លួនឯង គឺលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចុះទៅពិនិត្យដល់កន្លែងកើតហេតុភ្លាមៗផងដែរ ។

លោកបន្តថា បន្ទាប់ពីធ្វើការសាកសួរសាច់ញាតិ និង កោសល្យវិច័យរួច សង្កេតឃើញថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតខ្លួនឯងពិតប្រាកដម៉ែន ដោយសារជនរងគ្រោះមានភាពស្រវឹងក្នុងខ្លួន ព្រមទាំងលាយឡំជាមួយវិបត្តិគ្រួសារផងនោះ ទើបឈានដល់ការធ្វើអត្តឃាតខ្លួនឯងតែម្តងទៅ ពុំម៉ែនជាករណីឃាតកម្មនោះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងសុីសងដុះស្លែគ្រប់ប្រភេទ នៅក្រុងប៉ោយប៉ែត លោកអភិបាលក្រុង អាវុធហត្ថមូលដ្ឋានក្រុង និងអធិការរដ្ឋាននគរបាលក្រុង មិនបង្ក្រាប ឬមួយខ្លាចបាត់ប្រភពចំណូល....! ! ! (លោក រ៉មសា វ័ន្ត)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ធរិះគន់ ថាលោក ភួង លីណា ប្រធានមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ ជាមេខ្លោងនៅពីក្រោយការដឹកជញ្ជូនឈើ...... (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងភ្នាល់តាមប្រព័ន្ធអនឡាញកំពុងរីករាលដាលពេញក្រុងប៉ោយប៉ែត ផ្ទុយទៅវិញសមត្ថកិច្ចមិនហ៊ានបង្រ្កាបសង្ស័យជាឆ្នាំងបាយរបស់....... (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចជំនាញ ចុះបង្ក្រាបទីតាំងកែច្នៃសារធាតុញៀនដោយខុសច្បាប់ពីកន្លែង....!!!! (លោក ចាន់ ពុធ)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចជំនាញ ចុះបង្ក្រាបទីតាំងកែច្នៃសារធាតុញៀនដោយខុសច្បាប់ពីកន្លែង....!!!! (លោក ចាន់ ពុធ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1376 នាក់
ម្សិលមិញ :
3517 នាក់
សប្តាហ៍នេះ :
13469 នាក់
ខែនេះ :
48736 នាក់
3 ខែនេះ :
162787 នាក់
សរុប :
230802 នាក់