ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
មន្ត្រីនគរបាលពន្ធធានាគារខេត្តបន្ទាយមានជ័យម្នាក់ ស្រវឹងស្រា ជោគ បើក រថយន្តបុក មនុស្សស្លាប់ នៅក្រុងប៉ោយប៉ែត
Thu,24 October 2019 (Time 12:35 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 146នាក់)


ក្រុងប៉ោយប៉ែត÷ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការនេះបង្ករការភ្ញាក់ផ្អើលទាំងយប់វេលាម៉ោង៨:៤០នាទីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅខាងលិចខារ៉ាអូខេចំការស្វាយប្រហែល៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ បានជិះម៉ូតូម៉ាកសង់ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ស្លាកលេខ បន្ទាយមានជ័យ1L 0630 បានជិះពីទិសខាងត្បួងទៅជើង ហើយរថយន្តបង្ករហេតុបានជិះពីទិសខាងជើងទៅខាងត្បួង (បញ្ចាស់ទិសគ្នា) ដោយល្បឿនយ៉ាងលឿន លុះដល់កន្លែងកើតហេតុក៏បានបុកគ្នាតែម្តង។

តាមប្រភពប្រាប់ថា ជនរងគ្រោះមានឈ្មោះថា ណាំ យី ភេទប្រុស រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមប្រភពដែលឃើញហេតុការបានឲ្យដឹងថា គេឃើញបុរសម្នាក់បើកបររថយន្តចង្កួតស្តាំម៉ាក អុីសូសូ ឌីមិច ( D MAX ) ពណ៌ ស ពាក់ស្លាកលេខ BMC 0207 បានបោះប៊ួយយ៉ាងលឿនពីទិសខាងជើងទៅត្បួង លុះមកដល់កន្លែងកើតហេតុក៏បានរ៉េចង្កួតទៅបុកម៉ូតូពេញទំហឹង បន្ទាប់មកបានព្យាយាមបើកគេចខ្លួនតែត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចាប់ឃាត់បានជនបង្ករភ្លាមៗផងដែរ និងបានយកទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានក្រុងប៉ោយប៉ែតទាំងយប់។

តាមប្រភពបានឲ្យដឹងថា បុរសដែលជាអ្នកបើករថយន្តបង្ករហេតុមានឈ្មោះថា ព្រុំ សុខ អាយុ៣៤ ឆ្នាំ ជាមន្រ្តីនគរបាលពន្ធធានាគារខេត្តបន្ទាយមានជ័យ បច្ចុប្បន្នរស់នៅ ក្នុងមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សូមបញ្ជាក់ថា ខណ:ពេលនេះបុរសដែលជាអ្នកបើកបរកំពុងត្រូវបាន សមត្ថកិច្ចឃុំខ្លួនដើម្បីសួរនាំ។ ដោយឡែកនៅព្រឹកថ្ងៃទី២៤ ខែតុលា  ឆ្នាំ២០១៩ លោកវរសេនីយ៍ទោធិការរងទទួលបន្ទុកផ្នែកចរាចរណ៌បានប្រាប់សារព័ត៌មានយើងឲ្យដឹងថា ខាងជំនាញរបស់លោក កំពុងសួរនាំនិងបញ្ជួនទៅតុលាការដើម្បីចាត់ការបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងសុីសងដុះស្លែគ្រប់ប្រភេទ នៅក្រុងប៉ោយប៉ែត លោកអភិបាលក្រុង អាវុធហត្ថមូលដ្ឋានក្រុង និងអធិការរដ្ឋាននគរបាលក្រុង មិនបង្ក្រាប ឬមួយខ្លាចបាត់ប្រភពចំណូល....! ! ! (លោក រ៉មសា វ័ន្ត)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ធរិះគន់ ថាលោក ភួង លីណា ប្រធានមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ ជាមេខ្លោងនៅពីក្រោយការដឹកជញ្ជូនឈើ...... (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងភ្នាល់តាមប្រព័ន្ធអនឡាញកំពុងរីករាលដាលពេញក្រុងប៉ោយប៉ែត ផ្ទុយទៅវិញសមត្ថកិច្ចមិនហ៊ានបង្រ្កាបសង្ស័យជាឆ្នាំងបាយរបស់....... (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចជំនាញ ចុះបង្ក្រាបទីតាំងកែច្នៃសារធាតុញៀនដោយខុសច្បាប់ពីកន្លែង....!!!! (លោក ចាន់ ពុធ)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចជំនាញ ចុះបង្ក្រាបទីតាំងកែច្នៃសារធាតុញៀនដោយខុសច្បាប់ពីកន្លែង....!!!! (លោក ចាន់ ពុធ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
571 នាក់
ម្សិលមិញ :
3517 នាក់
សប្តាហ៍នេះ :
12664 នាក់
ខែនេះ :
47931 នាក់
3 ខែនេះ :
161982 នាក់
សរុប :
229997 នាក់