ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
ពិតជាមិនធម្មតាម៉ែន..! ស្រីខារ៉ាអូខេម្នាក់ ក្លាយខ្លួនជាបងធំប្រចាំខេត្តសៀមរាប
Mon,21 October 2019 (Time 09:57 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 416នាក់)


ខេត្តសៀមរាប÷ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ អង្គភាពសារព័ត៌មានយើង បានទទួលព័ត៌មានមួយចេញពីខេត្តសៀមរាបមកថា មានស្រ្តីជើងខ្លាំងម្នាក់ដែលមិនបានស្គាល់អត្តសញ្ញាណច្បាស់លាស់ ដែលគេដឹងត្រឹមថា ជានារីបំរើការងារតាមហាងខារ៉ាអូខេ គឺតែងតែមានចរឹកអួតក្អេងក្អាងចូលចិត្តដើរអុកឡុកតាមហាងខារ៉ាអូខេ វាយបំបែកសំភារ:ថែម ទាំងប្រើហឹង្សាទៅលើអ្នកណាដែលស្រ្តីរូបនេះមិនពេញចិត្ត។

តាមប្រភព (សុំមិនបញ្ចេញឈ្មោះ) បានលួចបង្ហើបឲ្យដឹងទៀតថា ស្រ្តីចរឹកពាលម្នាក់នេះ គឺតែងតែដើរអុកឡុកជេប្រមាថ និង ប្រើហឹង្សាទៅលើជនណាដែលធ្វើឲ្យស្រ្តីជើងខ្លាំងខាងលើមិនសប្បាយចិត្ត  សូម្បីតែមនុស្សដែលមានវ័យចំណាស់ជាងម្តាយគេក៏ដោយ ក៏មិនលើកលែងដែរ ។ តាមប្រភពបានបញ្ជាក់បន្ថែមទៀតថា កាលពីសប្តាហ៍មុននេះ ស្រ្តីខារ៉ាអូខេជើងខ្លាំងដែលកំពុងក្លាយខ្លួនជាបងធំម៉ាហ្វៀប្រចាំខេត្តសៀមរាបម្នាក់នេះ បានអុកឡុក វាយកម្ទេចសំភារៈ ក្នុងហាងខារ៉ាអូខេមួយកន្លែងថែមទាំងរករឿងជេប្រមាថ ស្រ្តីម្នាក់ដែលជាម្ចាស់ហាងផងដែរ កុំតែនៅក្នុងហាងខារ៉ាអូខេនេះមានបុគ្គលិកជាច្រើនមកចាំការពារម្ចាស់ហាង និងចាប់ទាញបំបែកស្រ្តីចរឹកពាលម្នាក់នេះចេញ ស្រ្តីដែលជាម្ចាស់ហាងខារ៉ាអូខេប្រាកដជា អាចរងគ្រោះដោយសារអំពើហឹង្សាជាមិនខាន។

ប្រភពខាងលើ (សុំមិនបញ្ចេញឈ្មោះ) បានបន្តឲ្យសារព័តមានយើងដឹងទៀតថា គោលបំណងដែលគាត់បានស្នើសុំឲ្យអង្គភាពយើងធ្វើការចុះផ្សាយគឺ គាត់មិនមានគោលបំណងមូលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះស្រ្តីជើងខ្លាំងម្នាក់នេះទេ តែដោយសារវាជារឿងពិត ហើយមិនអាចឈរមើលនិងទង្វើដ៏ថោកទាបនេះតទៅទៀតបាន ទើបសម្រេចចិត្តធ្វើការបង្ហោះជាសារណ:ដើម្បីឲ្យពលរដ្ឋខ្មែរបានស្គាល់ពីចរឹកពិតរបស់ស្រ្តីម្នាក់នេះ និងមានការប្រុងប្រយ័ត្នចំពោះបុគ្គលម្នាក់នេះឲ្យបានខ្ពស់បំផុត ហើយម្យ៉ាងវិញទៀតចង់ឲ្យស្រ្តីទំនើងម្នាក់នេះចេះកែខ្លួន ទទួលស្គាល់ពីកំហុសរបស់ខ្លួនដែលបានធ្វើ ព្រោះនៅក្នុងសង្គមខ្មែរ មិនគួរមានមនុស្សចរឹកប្រភេទនេះតទៅទៀតនោះទេ  ហើយម្យ៉ាងវិញទៀតក្នុងប្រទេសកម្ពុជាបច្ចុប្បន្នននេះក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន គឺពលរដ្ឋមានសិទ្ធរស់នៅស្មើៗគ្នា និងរស់ប្រកបដោយភាពយុត្តិធម៌ ។

ជុំវិញរឿងរ៉ាវនេះសារព័ត៌មានយើងបានស្វែងរកលេខទូរស័ព្ទស្រ្តីខាងលើដើម្បីសុំធ្វើការបំភ្លឺផងដែរតែរកមិនបាននោះទេ។ ដូច្នេះអង្គភាពយើងរងចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ ប្រសិនសាមីគិតថា ការចុះផ្សាយខាងលើមិនពិតប្រាកដ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន៖ យុវជនម្នាក់ខឹងម្តាយស្តីបន្ទោសមិនឱ្យផឹកស្រាសម្រេចចិត្ត(ចងកសម្លាប់ខ្លួន)....... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយថាលោក សុខ ពេញវុធ កំពុងឃុបឃិតជាមួយក្រុមអាជីវករយកចំណីផ្លូវធ្វើអាជីវកម្ម...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធី..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងកងរាជអាវុធក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោម៤នាក់បន្ទាប់ពីបានទទួលពាក្យបណ្ដឹងរបស់..... (លោក រ៉មសា វ័ន្ត)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១១នាក់ ពាក់ព័ន្ធករណី...... (លោក រ៉មសា វ័ន្ត)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1367 នាក់
ម្សិលមិញ :
1028 នាក់
សប្តាហ៍នេះ :
6383 នាក់
ខែនេះ :
35863 នាក់
3 ខែនេះ :
137960 នាក់
សរុប :
292613 នាក់