ថ្ងៃអង្គារ៍ ទី១២ ខែវិច្ឆិការ ឆ្នាំ២០១៩
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
សង្ឃឹមថា ACU និងស៊ើបអង្កេតភាពមិនប្រក្រតីលោក ឈួន សោភា  ប្រធានការិយាល័យគយចល័តតំបន់៥
Sat,19 October 2019 (Time 07:19 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 131នាក់)


ខេត្តបន្ទាយមានជ័យ ៖ តាមប្រភពពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូញទំនិញទាំងតូចទាំងធំ និង អាជីវករមួយចំនួនបានត្អូញត្អែរពីការរកស៊ីរបស់ខ្លួន ខណៈដែលលោក ឈួន សោភា ប្រធានការិយាល័យគយចល័តតំបន់ប្រាំគ្រប់គ្រងចំនួន៥ខេត្តគឺ (បន្ទាយមានជ័យ-ឧត្តរមានជ័យ-សៀមរាប-កំពង់ធំ និងព្រះវិហារ) បានប្រើអំណាចរបស់ខ្លួនក្នុងការគាបសង្កត់ដល់ក្រុមឈ្មួញរកស៊ីទាំងនោះឲ្យបង់លុយក្រោមតុ លើតុ តាមរបៀបពុករលួយ មិនខ្លាចពីចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ជាពិសេសក្រុមឈ្មួញរកស៊ីម៉ូតូនាំចូលតាមច្រកបឹងត្រកួន ដែលទោះជាម៉ូតូខ្លះឈ្មួញបានបង់ពន្ធនាំចូលត្រឹមត្រូវតាមច្បាប់នៅស្នាក់ការគយប្រចាំច្រកព្រំដែនរួចក៏ដោយក្តី នៅតែគេចមិនផុតពីការបង្ក្រាបគាបយកលុយពីសំណាក់លោក ឈួន សោភា និងមន្ត្រីគយក្រោមឱវាទរបស់គាត់ដដែលដោយគ្មានការយោគយល់អ្វីទាំងអស់ ដែលទង្វើនេះត្រូវបានគេចាត់ទុកថា គឺជាការអនុវត្តន៍ច្បាប់ហួសព្រំដែន ឬប្រើអំណាចតាមតែអំពើចិត្ត រហូតផ្អើលដល់លោកបណ្ឌិត គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ទើបមានការដោះលែងទៅវិញ។

សូមរម្លឹកផងដែរថា កន្លងមកលោក ឈួន សោភា ធ្លាប់ត្រូវបានលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញលិខិតលេខ១២០៦/១៩ អ គ រ ចុះថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ជម្រាបជូនទៅប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសអញ្ជើញលោក ឈួន សោភា អត្ថលេខ៤៣៦ ជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់គេចពន្ធតំបន់៥ ដើម្បីបំភ្លឺការងារមួយចំនួនតាមរយៈលោកប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៅនាយកដ្ឋានហិរញវត្ថុ និងបុគ្គលិក កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ម្តងរួចទៅហើយ បន្ទាបពីមានក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ និងអាជីវករជាច្រើននាក់បានផ្ទុះការតវ៉ារហូតឈានដល់ការបិទផ្លូវនៅចំណុចមុខស្នាក់ការគយចល័តជិតស្ពានទឹកថ្លា ស្ថិតក្នុងក្រុងសេរីសោភ័ណ ខេត្តបន្ទយមានជ័យ។ ប្រភពបន្តថា កាលពីប៉ុន្មានខែមុន លោក ឈួន សោភា និងលោក ឈួន សុវណ្ណារី មេគយចល័តខាងលិចស្ពានទឹកថ្លា បានពង្រាយកូនចៅដាក់កុងត្រូលជជុះនៅក្នុងភូមិអូរបីជាន់ ស្រុកអូរជ្រៅ ហើយបានធ្វើការជិះរថយន្តប្រដេញតាមចាប់ម៉ូតូ និងបើករថយន្តបុកគេចពន្ធ១គ្រឿង បង្ករឲ្យភាគីខាងម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ។ ប្រភពបញ្ជាក់ថា គយចល័តជិះឡានដេញបុកអ្នកបើកម៉ូតូគេចពន្ធពីថៃមកកម្ពុជា ដោយគេមិនបានចូលទៅបង់លុយ។

តាមប្រភពបន្ថែមថា កុំថាឡើយទំនិញមានច្បាប់ រឺ អត់ច្បាប់គឺមិនអាចគេចផុតពីកណ្តាប់ដៃរបស់គយចល័តស្ពានទឹកថ្លាបាននោះទេ បើសិនមិនចូលទៅបង់លុយ។

ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញ និងអាជីវករ ក៏ដូចជាឈ្មួញរកស៊ីនាំចូលម៉ូតូពីប្រទេសថៃមួយចំនួន អំពាវនាវទៅដល់អគ្គនាយកគយ និងរដ្ឋាករកម្ពុជាលោកបណ្ឌិត គុណ ញឹម គួរតែមានវិធានការផ្នែកច្បាប់រដ្ឋបាលលើលោក ឈួន សោភា ឬដកគ្រវែងចោលតែម្តង កុំឲ្យគាត់ចេះតែបង្កព្យុះភ្លៀងតាមអំពើចិត្ត ប្រើអំណាចគាបសង្កត់ដល់ក្រុមឈ្មួញរកស៊ី ប្រយោជន៍ស្វែងរកលាភសក្ការៈផ្ទាល់ខ្លួន តាមរបៀបពុករលួយ មិនខ្វល់ពីការរិះគន់ ផ្ទុយពីក្រមសីលធម៌ វិជ្ជាជីវៈ និងបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនបុរស 02នាក់ដោយសារតែ....... (លោក រ៉ម សាវ័ន្ត)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការលំហាត់កំលាំង ប្រដាប់អាវុធទាំង០៣ស្ថាប័ន និងប្តេជ្ញាការពារឲ្យបានដាច់ខាតអធិបតេយ្យភាព ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសរត់ម៉ូតូឌុបម្នាក់ត្រូវចោរចាក់ប្លន់យកម៉ូតូបានដោយសុវត្ថិភាព..... (លោក ចាន់ ពុធ)

ព័ត៌មានគួរចាប់អារម្មណ៍

អបអរសាទរពិធី បុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និង សំពះ ព្រះ ខែ (លោក ថុង ផាន់ណា)

ព័ត៌មានគួរចាប់អារម្មណ៍

លោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លា បាញ់សម្លាប់ខ្លួនឯងសង្ស័យមានវិបត្តិគ្រួសារ.... (វេន ប្រុស)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
629 នាក់
ម្សិលមិញ :
នាក់
សប្តាហ៍នេះ :
4171 នាក់
ខែនេះ :
55747 នាក់
3 ខែនេះ :
130685 នាក់
សរុប :
182695 នាក់