ថ្ងៃអង្គារ៍ ទី១២ ខែវិច្ឆិការ ឆ្នាំ២០១៩
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
ឯកឧត្តម មាស បូព៌ពៅ ឆ្លើយតបភ្លាមៗ ទៅនឹងសាលាក្រុងប៉ោយប៉ែត
Fri,18 October 2019 (Time 09:51 AM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 134នាក់)


(ប្រកាសសាធារណៈ)

ខ្ញុំឈ្មោះ មាស បូពៅ ប្រធានគណបក្សកសិករ គ្មានចេតនាណាមួយចង់បានមុខមាត់ ឬចង់ល្បីឈ្មោះតាមបណ្តាញទំនាក់ទំនងសង្គម Facebook និងតាមរយៈនៃការប្រកាសពីសារព័ត៏មានណាមួយនោះឡើយ ។
ការចូលរួមសកម្មភាពក្នុងសង្គម ជួយប្រជាជន ឬជួយកសាងអភិវឌ្ឍប្រទេសជាតិ ទោះបីតាមរូបភាពណាមួយ គឺធ្វើឡើងស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ និងក៏ជាកាតព្វកិច្ចនៃពលរដ្ឋម្នាក់ៗ ដែលមានចេតនាចង់ជួយសង្គម នោះច្បាប់មិនមានការហាមឃាត់ឡើយ ព្រោះជាប្រទេសជាតិយើងទាំងអស់គ្នា គ្មានការប្រកាន់និន្ននាការនយោបាយអ្វីឡើយ ដោយឡែកថវិកា ចំនួន ១លានរៀលនោះ គណៈអចិន្ត្រៃយ៍គណបក្សកសិករ ពិតជាមានបំណងចង់ចូលរួមឧបត្ថម្ភ និងចង់ជួយកសាងផ្លូវ ១ខ្សែនោះ ជូនប្រជាជនពិតប្រាកដមែន ដោយមានការប្រកាស និងជូនដំណឹងជាផ្លូវការពីលោក ហុង រដ្ឋា ប្រធានគណបក្សកសិករ ខេត្តបន្ទាយមានជ័យ ទើបយើងខ្ញុំ បានឯកភាព និងចូលរួមថវិកានេះ តាមរយៈរូបគាត់ ជួយយកទៅឧបត្ថម្ភ ។

ជាអកុសល ថវិកាជំនួយនេះ មានការយឺតយ៉ាវក្នុងការវេបញ្ជូន ក្នុងការឧបត្ថម្ភធ្វើផ្លូវខាងលើ ហើយណាមួយ ខ្ញុំជាប់បេសកកម្មនៅខេត្តកំពង់ធំ និងកំពុងធ្វើដំណើរតាមរថយន្ត មកភ្នំពេញវិញ ស្រាប់តែឃើញខាងសាលាក្រុងប៉ោយប៉ែតបានច្រានចោលនូវជំនួយរបស់គណបក្សកសិករ និងចេញព័ត៏មានបែបនេះតាមរយៈបណ្តាញសង្គមទំនាក់ទំនង Facebook ដោយចោទថា យើងខ្ញុំចង់បានមុខមាត់ទៅវិញ ធ្វើឲ្យអាប់ឱនកិត្តិយសរបស់ខ្ញុំ ខុសពីការពិត និងដោយមានការភ័ន្តច្រឡំមកលើរូបខ្ញុំ ។

អាស្រ័យហេតុនេះ សូមសាធារណៈជន មេត្តាជ្រាបជាព័ត៏មានតាមការគួរ ហើយខ្ញុំសង្ឃឹមថា ម្ចាស់ Account Facebook ខាងលើ និងខាងសាលាក្រុងប៉ោយប៉ែត អាចលុបខ្លឹមសារ ដែលបានផ្សព្វផ្សាយ ចេញពីផេករបស់ខ្លួនវិញ ដោយសុំការយោគយល់ពីរូបខ្ញុំ ពីព្រោះករណីនេះគ្រាន់ជាការភ័ណ្ឌច្រឡំ គ្មានអ្វីធំដុំនោះទេ ហើយកំហុសអចេតនាទាំងនេះ បានកើតឡើងពីសមាជិកផ្ទៃក្នុងគណបក្សរបស់យើងខ្ញុំតែប៉ុណ្ណោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនបុរស 02នាក់ដោយសារតែ....... (លោក រ៉ម សាវ័ន្ត)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការលំហាត់កំលាំង ប្រដាប់អាវុធទាំង០៣ស្ថាប័ន និងប្តេជ្ញាការពារឲ្យបានដាច់ខាតអធិបតេយ្យភាព ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសរត់ម៉ូតូឌុបម្នាក់ត្រូវចោរចាក់ប្លន់យកម៉ូតូបានដោយសុវត្ថិភាព..... (លោក ចាន់ ពុធ)

ព័ត៌មានគួរចាប់អារម្មណ៍

អបអរសាទរពិធី បុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និង សំពះ ព្រះ ខែ (លោក ថុង ផាន់ណា)

ព័ត៌មានគួរចាប់អារម្មណ៍

លោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លា បាញ់សម្លាប់ខ្លួនឯងសង្ស័យមានវិបត្តិគ្រួសារ.... (វេន ប្រុស)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
739 នាក់
ម្សិលមិញ :
នាក់
សប្តាហ៍នេះ :
4281 នាក់
ខែនេះ :
55857 នាក់
3 ខែនេះ :
130795 នាក់
សរុប :
182805 នាក់