ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
រថយន្តកាម៉ារីឆ្លាម ១គ្រឿងបើកបុកម៉ូតូរ៉ឺម៉កកងបីអ្នកលក់មីឆា រួចរេចង្កូតទៅបុកផ្ទះអាជីវករលក់ហ្គាស បង្កឱ្យមានអគ្គិភ័យឆាប់ឆេះ ក្រោយពីកើតហេតុអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ស្រមោល....
Tue,15 October 2019 (Time 10:08 AM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 358នាក់)


(ក្រុងប៉ោយប៉ែត)

រយន្តកាម៉ារីឆ្លាមមួយគ្រឿងបុកម៉ូតូកង់បី ចូលផ្ទះលក់សាំង និងហ្គាស ឆាបឆេះស្លាប់មនុស្សម្នាក់ ឆេះរថយន្ត និងម៉ូតូ ទ្រព្យសម្បត្តិ ផ្ទះអស់ជាច្រើនខ្នង ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៩ មុខបុរីសុខស្រេង២ ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះដែលស្លាប់នៅក្នុងគំនរភ្លើងឆេះដ៏សន្ទោសណ្តៅនេះ បើតាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចបានឲ្យដឹងថា៖ ជាមនុស្សស្រី តែមិនទាន់អាចកំណត់អត្តសញ្ញាណបានឡើយទេ ។ ហើយសពត្រូវសមត្ថកិច្ចរក្សាទុករងចាំសាច់ញាតិផងដែរ ។ ក្រៅពីមនុស្សស្លាប់ម្នាក់ អគ្គីភ័យនេះបានឆាបឆេះ ផ្ទះចំនួន៥ទៅ៦ខ្នង រថយន្តម៉ាកកាម៉ារី៩៥គ្រឿងចំនួន១គ្រឿង(រថយន្តបង្ក) រថយន្តម៉ាកធុនត្រា១គ្រឿង ម៉ូតូរ៉ឺម៉កកង់បី១គ្រឿង និងម៉ូតូឌ្រីមសេរីឆ្នាំ២០១៩ ចំនួន១គ្រឿង រួមទាំងទ្រព្យសម្បត្តិ សម្ភារជាច្រើនទៀតផងដែរ ។ ប្រភពពីអ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ រថយន្តកាម៉ារីសេរីឆ្នាំ៩៥ ពាក់ស្លាកលេខ ភ្នំពេញ 2E-7477 បើកបរពីទិសលិចទៅកើត ស្រាប់តែដល់ចំណុចកើតហេតុ បានបុកកៀរម៉ូតូរ៉ឺម៉កកង់បីលក់មីឆាស្របទិសគ្នា បានជ្រុលចង្កូតឡើងលើឃឿនផ្លូវ ចូលផ្ទះអ្នកលក់សាំង និងហ្គាសបណ្តាលឲ្យមានអគ្គីភ័យកើតឡើងតែម្តង ។ ក្រោយពីអគ្គីភ័យឆាបឆេះ អាជ្ញាធរ មានសមត្ថកិច្ច បាននាំយករថយន្តពន្លត់អគ្គីភ័យនគរបាលក្រុងប៉ោយប៉ែត រថយន្តពន្លត់អគ្គីភ័យនគរបាលស្រុកអូរជ្រៅ និងរថយន្តពន្លត់អគ្គីភ័យកាស៊ីណូត្រូពីកាណា រួមទាំងកម្លាំងប្រជាពលរដ្ឋ រួមគ្នាបាញ់ពន្លត់អស់រយៈពេលប្រហែល២ម៉ោងក្រោយទើបពន្លត់បានជាស្ថាពរ ។ បញ្ជាក់៖ រដ្ឋបាលក្រុងប៉ោយប៉ែត ក៏បានធ្លាប់ចេញសេចក្តីជូនដំណឹងដើម្បីឲ្យប្រជាពលរដ្ឋដែលមានមុខរបរលក់សាំង និងហ្គាស មិនឲ្យមានការដាក់តាំងលក់ នៅលើចិញ្ចើមផ្លូវ និងតាមផ្ទះល្វែង ឬតាមតូបជាប់ៗ គ្នាឡើយ ត្រូវរកទីតាំងឲ្យបានធំសមរម្យ ល្អ ។ តែសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ពុំមានប្រសិទ្ធភាព និងពុំមានវិធានការទប់ស្កាត់ឡើយ ។ គេសង្កេតឃើញថា ក្រុងប៉ោយប៉ែត មានកន្លែងលក់សាំង និងហ្គាសជាច្រើនកន្លែង ដែលមិនទាន់បានអនុលោមទៅតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត រួមទាំងកន្លែងដែលមានអគ្គីភ័យឆាបឆេះហើយនោះ ក៏នៅតែដាក់លក់បន្ត កត្តាទាំងនេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរកន្លែងលក់សាំង និងហ្គាសទាំងនោះមានក្តីព្រួយបារម្ភ ពីគ្រោះថ្នាក់អគ្គីភ័យកើតឡើងគ្រប់ពេលវេលាផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមឧ​បនាយ​ករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញ​ពិនិត្យ​មើល​សកម្មភា​ពសាងស​ង់​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​ផ្សេងៗ និងបើ​កឱ្យដំ​ណើ​រការ ​ការអ៊ុត​បេទីម លើផ្លូវទាំង​៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលជំនាញ​ក្រុងបាត់​ដំបង ឃាត់​ខ្លួនជនសង្ស័យ០១នាក់ ពា​ក់ព័ន្ធបទល្មើសជាក់ស្តែងរក្សាទុក​គ្រឿង​ញៀន (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តកណ្ដាល នាំយ​កអំ​ណោ​យមនុស្សធម៌ ផ្តល់​ជូនគ្រួសា​រកុមារ​កំព្រា​ពីរនាក់ កំ​ពុងរ​ស់នៅជាមួ​យជីដូន និង​គ្រួសារក្រីក្រ​មានកូនពិការ និង​មានជំងឺអូទីសឹម ក្នុងស្រុក​ស្អា​ង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់បានស្លាប់​ ​និងក្មេងតូច​រួមដំ​ណើរ​ជាមួយ​រងរបួសស្រា​ល ដោយ​សាររ​ថយន្ត​ដឹកទឹក​ថយ​ក្រោយ​ មិនប្រយ័ត្ន​ បណ្តាលឲ្យ​កិនម៉ូតូ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីសុខាភិបាលខេត្ត និងអជ្ញាធរស្រុកកណ្តាលស្ទឹង ចុះសំណោះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន ៤នាក់ ដែលស្ម័គ្រចិត្តធើ្វចត្តាឡឺស័ក រយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡឺស័ក មន្ទីរពេទ្យបង្អែបស្រុក (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7987 នាក់
ម្សិលមិញ :
7168 នាក់
សប្តាហ៍នេះ :
40934 នាក់
ខែនេះ :
180539 នាក់
3 ខែនេះ :
637003 នាក់
សរុប :
1924520 នាក់