ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
លោកឧត្តមសេនីយ៍​ត្រី សិទ្ធិ ឡោះ ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមច្រានចោលរាល់ខ្លឹមសារទាំងស្រុង ដែលបង្ហោះលើអាខោនហ្វេសប៊ុក(Facebook) ឈ្មោះ Sovanara Som......
Sun,13 October 2019 (Time 01:13 PM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 228នាក់)


(ខេត្តបន្ទាយមានជ័យ)

នាពេលថ្មីៗនេះ មានអាខោនហ្វេសប៊ុក(Facebook) ឈ្មោះSovannara Som បានសរសេរផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនង(ហ្វេសប៊ុក)នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ថា ជយោ! ពេលនេះលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ ក៏បានផ្ដាច់ខ្លួនមកចូលរួមជាមួយរដ្ឋាភិបាលជាតិខ្មែរនិរទេសដែរ សូមស្វាគមន៍!! ដែលមានចរិកលក្ខណៈញុះញង់ខុសពីការពិត បង្ហោះ បំភ្លើសព័ត៌មានមិនពិត ។ ទាំងនេះគ្រាន់តែជាព័ត៌មានក្លែងក្លាយដែលក្រុមឧទ្ទាមក្រៅច្បាប់បានព្យាយាម ផ្សព្វផ្សាយ ក្នុងចេតនាអាក្រក់ញុះញង់ដើម្បីបំភ័ន្ដសាធារណជន និងមានចេតនាបំផ្លាញ ដល់សុខសន្តិភាព ឯករាជ្យជាតិ ដើម្បីបង្ខូចស្មារតីកងកម្លាំងនគរបាលជាតិ ជាពិសេសកងកំលាំងនគរបាលខេត្តបន្ទាយមានជ័យ ។ បញ្ជាក៖ នេះជាព័ត៌មានក្លែងក្លាយបំពុលសង្គម ផ្ទុយទៅវិញ លោកឧត្តមសេនីយ៍ទោ អាត់ ខែម កំពុងតែថែរក្សាសុខសន្តិភាព រៀបចំសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលដ្ឋក្នុងខេត្តបន្ទាយមានជ័យ ហើយមានតែជំហរមួយគត់ គឺប្ដូរផ្ដាច់ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ។ ប្រឆាំងដាច់ខាតគ្រប់ឧបាយកលរាល់ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ។ សូមប្រកាសបដិសេធន៍ដាច់ខាត និងច្រានចោលរាល់ខ្លឹមសារទាំងស្រុង ដែលបង្ហោះលើអាខោនហ្វេសប៊ុក(Facebook) ឈ្មោះ Sovanara Som និងបក្ខពួក ផ្សព្វផ្សាយពត៌មានមិនពិត មានបំណងបំផ្លាញសន្តិភាព ញុះញង់ធ្វើអោយប៉ះពាល់ដល់កិត្យានុភាពកងកំលាំងនគរបាលជាតិ និងសូមថ្កោលទោសដាច់អហិង្កាមិនអាចលើកលែងបានឡើយ ៕ ដោយ: រស្មីជាយដែន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតី ​ក្នុងពិធីបិទវគ្គបិទវគ្គបណ្តុះបណ្តាល កងកិត្តិយស និង​បើកវគ្គបណ្តុះ​បណ្តាលមន្ត្រីនរ​គបាលថ្មីជំនាន់ទី១ នៃស្នងការដ្ឋាន​នគរបាលខេត្តកំពង់ចាម (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ ប្រ​ហារកសិករម្នាក់ កំពុងព្រោះ​ស្រូវ ខណៈមេឃកំពុង​រកកលភ្លៀង នៅស្រុកក្រគរ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញទ​ទួលអំណោយមនុ​ស្សធម៌ពីសប្បុរសជន និងមន្ត្រីរាជការ ក្នុងខេត្ត សម្រាប់ជួយសង្គ្រោះ​ប្រជាពលរដ្ឋងាយរង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋចំនួន​៣៥នាក់ស្រី១១នាក់​ បម្រុងឆ្លងដែនចូលទៅក្នុងទឹកដីថៃវិញ ដោយខុសច្បាប់ ត្រូវបានសមត្ថ​កិច្ចឃាត់ខ្លួនមកណែនាំ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ រកដំណោះស្រាយ​ជួយ​ពលរដ្ឋក្រីក្រ នៅរាជធានីភ្នំពេញ ដែលប្រ​ឈមមុខនឹង ការខ្វះស្បៀងក្នុងអំឡុងពេលជំងឺកូវីដ១៩ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1564 នាក់
ម្សិលមិញ :
2910 នាក់
សប្តាហ៍នេះ :
14127 នាក់
ខែនេះ :
108541 នាក់
3 ខែនេះ :
322411 នាក់
សរុប :
702677 នាក់